ព័ត៌មាន
ឯកឧត្តម​ ជា​ ចាន់​តូ​ ទេសាភិបាល​ ធនាគារជាតិ​នៃ​កម្ពុជា​ អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​តាម​រយៈ​ Videoconference​ ជាមួយ​អង្គការ​ UNCDF​ និង​អង្គការ​ FinMark​ Trust​ លើ​គម្រោងការ​ធ្វើ​អង្កេត​ចល័ត​អំពី​ កម្រិត​បរិ​យា​បន្ន​ ហិរញ្ញវត្ថុ​នៅ​កម្ពុជា​
៣០ កញ្ញា ២០២០

នៅ​ថ្ងៃ​ពុធ​ ១៣​កើត​ ខែអស្សុជ​ ឆ្នាំជូត​ ទោស័ក​ ព​.​ស​.២៥៦៤​ ត្រូវ​នឹង​ថ្ងៃ​ទី​៣០​ ខែកញ្ញា​ ឆ្នាំ​២០២០​ នៅ​ធនាគារជាតិ​នៃ​កម្ពុជា​ ឯកឧត្តម​ ជា​ ចាន់​តូ​ ទេសាភិបាល​ ធនាគារជាតិ​នៃ​កម្ពុជា​ បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​តាម​រយៈ​ Videoconference​ ជាមួយ​អង្គការ​ UNCDF​ និង​អង្គការ​ FinMark​ Trust​ លើ​គម្រោងការ​ធ្វើ​អង្កេត​ចល័ត​អំពី​ កម្រិត​បរិ​យា​បន្ន​ ហិរញ្ញវត្ថុ​នៅ​កម្ពុជា​។​ គម្រោង​អង្កេត​ចល័ត​នេះ​គឺជា​ការ​អង្កេត​ខ្នាត​តូច​ដើម្បី​វាស់​វែ​ពី​កម្រិត​បរិ​យា​បន្ន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​តាម​រយៈ​ការ​ប្រើប្រាស់​សូចនាករ​ សំខាន់ៗ​។​ ការ​អង្កេត​នេះ​នឹង​ត្រូវធ្វើ​ឡើង​លើ​សំណាក​គំរូ​ក្នុង​រង្វង់​ពី​ចំនួន​ ១.៥០០​ ទៅ​ ២.០០០​ នាក់​ ដែល​ជា​ប្រជាជន​ពេញវ័យ​ចាប់ពី​អាយុ​ ១៨​ឆ្នាំ​ឡើង​ទៅ​ហើយ​លទ្ធផល​នៃ​ការ​អង្កេត​ចល័ត​នេះ​នឹង​បង្ហាញ​ពី​បម្រែបម្រួល​សូចនាករ​បរិ​យា​បន្ន​ហិរញ្ញវត្ថុ​សំខាន់ៗ​ ដោយ​ធៀប​នឹង​ការ​អង្កេត​ FinScope​ ឆ្នាំ​២០១៥​។​