ព័ត៌មាន
ពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” ក្នុងគម្រប់ខួប៨ឆ្នាំដែលព្រះអង្គទ្រង់យាងសោយព្រះទីវង្គត
១៥ តុលា ២០២០
១៥ តុលា ២០២០
នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ លោកជំទាវ អ៊ុក ម៉ាលី ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានដឹកនាំថ្នាក់ដឹកនាំនិងមន្ត្រីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា ចូលរួមថ្វាយកម្រងផ្កា និងគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” នៅមណ្ឌបតម្កល់ព្រះបរមរូបលើសួនច្បារខាងកើតវិមានឯករាជ្យ ក្នុងគម្រប់ខួប៨ឆ្នាំដែលព្រះអង្គទ្រង់យាងសោយព្រះទីវង្គត។