០៣ វិចិ្ឆកា ២០២០
នៅរសៀល ថ្ងៃអង្គារ ៣រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ លោកជំទាវ ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា ស្វាគមន៍ដំណើរទស្សនកិច្ចរបស់ ឯកឧត្តម Péter Szijjártó រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មហុងគ្រី នៅសារមន្ទីរសេដ្ឋកិច្ចនិងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន។ លោកជំទាវ បានជម្រាបជូន ឯកឧត្តម រដ្ឋមន្ត្រី អំពីប្រវត្តិសេដ្ឋកិច្ចនិងរូបិយវត្ថុកម្ពុជា ក៏ដូចជាតួនាទីរបស់រូបិយវត្ថុក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ ឯកឧត្តម រដ្ឋមន្ត្រីបានបង្ហាញអំពីការចាប់អារម្មណ៍ចំពោះប្រវត្តិសាស្ត្រនៃសេដ្ឋកិច្ចនិងរូបិយវត្ថុកម្ពុជា ព្រមទាំងកោតសរសើរចំពោះគំនិតច្នៃប្រឌិតក្នុងការរៀបចំសារមន្ទីរប្រវត្តិសាស្ត្រមួយនេះ។