ព័ត៌មាន
ពិធី​ចុះ​អនុស្សរណៈ​យោគយល់​ ស្តី​ពី​ការ​ផ្លាស់​ប្តូរ​ព័ត៌មាន​ពាក់ព័ន្ធ​ការ​សម្អាត​ប្រាក់​និង​ហិរញ្ញប្បទាន​ភេរវកម្ម​ រវាង​អង្គភាព​ស៊ើបការណ៍​ហិរញ្ញវត្ថុ​កម្ពុជា​ និង​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​
២៦ មករា ២០២១

នៅ​ថ្ងៃ​អង្គារ​ ១៣​កើត​ ខែមាឃ​ ឆ្នាំជូត​ ទោស័ក​ ព​.​ស​.២៥៦៤​ ត្រូវ​នឹង​ថ្ងៃ​ទី​២៦​ ខែមករា​ ឆ្នាំ​២០២១​ នៅ​ធនាគារជាតិ​នៃ​កម្ពុជា​ អង្គភាព​ស៊ើបការណ៍​ហិរញ្ញវត្ថុ​កម្ពុជា​ និង​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​ បាន​ចុះ​អនុស្សរណៈ​យោគយល់​ ស្តី​ពី​ការ​ផ្លាស់​ប្តូរ​ព័ត៌មាន​ពាក់ព័ន្ធ​ការ​សម្អាត​ប្រាក់​និង​ហិរញ្ញប្បទាន​ភេរវកម្ម​ ដោយ​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ និង​មន្ត្រី​ពាក់ព័ន្ធ​ ដែល​មក​ពី​ស្ថាប័ន​ទាំង​ពីរ​។​ អនុស្សរណៈ​យោគយល់​នេះ​ គឺជា​អនុស្សរណៈ​យោគយល់​លើក​ទី​១៧​ រវាង​អង្គភាព​ស៊ើបការណ៍​ហិរញ្ញវត្ថុ​កម្ពុជា​ និង​ស្ថាប័ន​មាន​សមត្ថកិច្ច​ក្នុងស្រុក​។​