០៦ មករា ២០២១
នៅថ្ងៃពុធ ៨រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ លោកជំទាវ ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា បានចែករំលែកបទពិសោធន៍ក្នុងការរៀបចំសារមន្ទីរសេដ្ឋកិច្ចនិងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន តាមការស្នើសុំរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដែលដឹកនាំដោយ លោក ផា អេងវ៉េង អគ្គនាយករងនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។ លោក ផា អេងវ៉េង ក៏បានកោតសរសើរពីការរៀបចំនិងការដាក់តាំងបង្ហាញពីប្រវត្តិសាស្ត្រនៃរូបិយវត្ថុនិងផ្នែកសេដ្ឋកិច្ចរបស់កម្ពុជា ដែលមានភាពទាក់ទាញ ទាន់សម័យ និងច្នៃប្រឌិត។ គួរំលេចផងដែរថា សារមន្ទីរសេដ្ឋកិច្ចនិងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩នេះ។
សារមន្ទីរសេដ្ឋកិច្ចនិងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន បើកដំណើរការជូនសាធារណជន ជារៀងរាល់ថ្ងៃអង្គារ ដល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង៩ព្រឹក ដល់ម៉ោង៦ល្ងាច។