ព័ត៌មាន
អង្គភាព​ស៊ើបការណ៍​ហិរញ្ញវត្ថុ​កម្ពុជា​ រៀបចំ​កិច្ចប្រជុំ​តាម​រយៈ​ Videoconference​ រវាង​ប្រតិភូ​ប្រទេស​កម្ពុជា​ជាមួយ​ក្រុមការងារ​ត្រួតពិនិត្យ​រួម​ នៃ​ប្រទេស​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​
១១ មករា ២០២១

កាលពី​ថ្ងៃ​ចន្ទ​ ១៣​រោច​ ខែបុស្ស​ ឆ្នាំជូត​ ទោស័ក​ ព​.​ស​.២៥៦៤​ ត្រូវ​នឹង​ថ្ងៃ​ទី​១១​ ខែមករា​ ឆ្នាំ​២០២១​ អង្គភាព​ស៊ើបការណ៍​ហិរញ្ញវត្ថុ​កម្ពុជា​ បាន​រៀបចំ​កិច្ចប្រជុំ​តាម​រយៈ​ Videoconference​ រវាង​ប្រតិភូ​ប្រទេស​កម្ពុជា​ជាមួយ​ក្រុមការងារ​ត្រួតពិនិត្យ​រួម​ នៃ​ប្រទេស​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ អំពី​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​ (ICRG-JG)​ នៅ​ធនាគារជាតិ​នៃ​កម្ពុជា​ អគារ​សែន​សុខ​។​ កិច្ចប្រជុំ​នេះ​គឺជា​កិច្ចប្រជុំ​លើក​ទី​៥​ ដែល​ប្រតិភូ​ប្រទេស​កម្ពុជា​បាន​ធ្វើការ​រាយការណ៍​លើ​វឌ្ឍនភាព​នៃ​ការ​អនុវត្ត​សកម្មភាព​ដែល​នៅ​ដក់​សល់​ និង​ទទួល​បានការ​កោតសរសើរ​ពី​ក្រុមការងារ​ត្រួតពិនិត្យ​រួម​នៃ​ប្រទេស​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ អំពី​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​លើ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា​ ក្នុង​ការ​បំពេញការងារ​ជា​ច្រើន​ ស្រប​ពេល​ដែល​ប្រទេស​លើ​ពិភពលោក​កំពុង​ដោះស្រាយ​បញ្ហា​ជំងឺ​កូ​វី​ដ​-១៩​។​