ព័ត៌មាន
លោក​ជំទាវ​ នាវ​ ច័ន្ទ​ថា​ណា​ ទេសាភិបាល​រង​ ធនាគារជាតិ​នៃ​កម្ពុជា​ អនុញ្ញាត​ឱ្យ​ លោក​ Chow​ Ying​ Hoong​ ជួប​ពិភាក្សា​ការងារ​តាម​ប្រព័ន្ធ​អន​ឡាញ​
២៩ ធ្នូ ២០២០

នៅ​ថ្ងៃ​អង្គារ​ ១៥​កើត​ ខែបុស្ស​ ឆ្នាំជូត​ ទោស័ក​ ព​.​ស​.២៥៦៤​ ត្រូវ​នឹង​ថ្ងៃ​ទី​២៩​ ខែធ្នូ​ ឆ្នាំ​២០២០​ លោក​ជំទាវ​ នាវ​ ច័ន្ទ​ថា​ណា​ ទេសាភិបាល​រង​ ធនាគារជាតិ​នៃ​កម្ពុជា​ បាន​អនុញ្ញាត​ឱ្យ​ លោក​ Chow​ Ying​ Hoong​ នាយក​ប្រតិបត្តិ​ និង​ជា​សហ​ប្រធាន​ធនាគារ​ Sumitomo​ Mitsui​ Banking​ Corporation​ (SMBC)​ ប្រចាំ​ការិយាល័យ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ និង​សហការី​ ជួប​ពិភាក្សា​ការងារ​តាម​ប្រព័ន្ធ​អន​ឡាញ​។​ នៅ​ក្នុង​កិច្ចប្រជុំ​នេះ​ លោក​ Chow​ Ying​ Hoong​ បាន​រាយការណ៍​ពី​វឌ្ឍនភាព​ការងារ​របស់​ធនាគារ​ SMBC​ ដែល​បាន​បើក​ការិយាល័យ​តំណាង​ជា​ផ្លូវការ​នៅ​កម្ពុជា​ចាប់ពី​ឆ្នាំ​២០១២​ និង​លើក​ឡើង​ពី​ផែនការអាជីវកម្ម​នា​ពេល​អនាគត​ ព្រមទាំង​បាន​ចែករំលែក​ពី​បទ​ពិសោធន៍​ការងារ​របស់​ធនាគារ​ដែល​ផ្តោត​លើ​ហិរញ្ញប្បទាន​បៃតង​ និង​យន្តការ​ការពារ​ប្រាក់​បញ្ញើ​ ជាដើម​។​ នា​ឱកាស​នោះ​ លោក​ជំទាវ​ ទេសាភិបាល​រង​ បាន​កោតសរសើរ​ពី​វឌ្ឍនភាព​និង​ផែនការ​វិនិយោគ​របស់​ធនាគារ​ SMBC​ នៅ​ប្រទេស​កម្ពុជា​ ជា​ពិសេស​ការ​រួមចំណែក​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​។​