ព័ត៌មាន
លោកជំទាវ នាវ ច័ន្ទថាណា ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា ដឹកនាំមន្ត្រីជំនាញចូលរួមកិច្ចប្រជុំពិភាក្សាជាមួយក្រុមអ្នកជំនាញ របស់មូលនិធិរូបិយវត្ថុអន្តរជាតិ ដែលដឹកនាំដោយ លោក Alasdair Scott
១៥ កុម្ភៈ ២០២១
១៥ កុម្ភៈ ២០២១
នៅថ្ងៃចន្ទ ៤កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ លោកជំទាវ នាវ ច័ន្ទថាណា ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានដឹកនាំមន្ត្រីជំនាញចូលរួមកិច្ចប្រជុំពិភាក្សាជាមួយក្រុមអ្នកជំនាញ របស់មូលនិធិរូបិយវត្ថុអន្តរជាតិ ដែលដឹកនាំដោយ លោក Alasdair Scott ប្រធានក្រុមបេសកកម្មសម្រាប់កម្ពុជា។ នៅក្នុងកិច្ចប្រជុំនោះ លោកជំទាវ បានជម្រាបជូន ក្រុមបេសកកម្មពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងវិស័យធនាគារ និងទស្សនវិស័យរបស់ធនាគារជាតិនៃកម្ពុជា សម្រាប់ឆ្នាំ២០២១។