ព័ត៌មាន
លោក​ជំទាវ​ នាវ​ ច័ន្ទ​ថា​ណា​ ទេសាភិបាល​រង​ ធនាគារជាតិ​នៃ​កម្ពុជា​ ចូលរួម​កិច្ចប្រជុំ​តាម​រយៈ​ប្រព័ន្ធ​អន​ឡាញ​ ស្តី​ពី​ “​លទ្ធផល​បេសកកម្ម​ពិភាក្សា​ជាមួយ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​ (Staff​ Visit)​ របស់​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ​”​
២២ កុម្ភៈ ២០២១

កាលពី​ថ្ងៃ​ចន្ទ​ ១១​កើត​ ខែ​ផល្គុន​ ឆ្នាំជូត​ ទោស័ក​ ព​.​ស​.២៥៦៤​ ត្រូវ​នឹង​ថ្ងៃ​ទី​២២​ ខែកុម្ភៈ​ ឆ្នាំ​២០២១​ លោក​ជំទាវ​ នាវ​ ច័ន្ទ​ថា​ណា​ ទេសាភិបាល​រង​ ធនាគារជាតិ​នៃ​កម្ពុជា​ បាន​ចូលរួម​កិច្ចប្រជុំ​តាម​រយៈ​ប្រព័ន្ធ​អន​ឡាញ​ ស្តី​ពី​ “​លទ្ធផល​បេសកកម្ម​ពិភាក្សា​ជាមួយ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​ (Staff​ Visit)​ របស់​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ​”​ ក្រោម​អធិបតីភាព​របស់​ ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ​ អូន​ ព័ន្ធ​មុនី​រ័​ត្ន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​។​