ព័ត៌មាន
លោកជំទាវ នាវ ច័ន្ទថាណា ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃគម្រោង Shaping Inclusive Finance Transformations ប្រចាំតំបន់អាស៊ាន តាមរយៈប្រព័ន្ធអនឡាញ
២៣ កុម្ភៈ ២០២១
២៣ កុម្ភៈ ២០២១
កាលពីថ្ងៃអង្គារ ១២កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ លោកជំទាវ នាវ ច័ន្ទថាណា ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃគម្រោង Shaping Inclusive Finance Transformations ប្រចាំតំបន់អាស៊ាន (SHIFT ASEAN) របស់មូលនិធិអភិវឌ្ឍន៍មូលធនអង្គការសហប្រជាជាតិ (UNCDF) តាមរយៈប្រព័ន្ធអនឡាញ។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំចំនួន ២លើកជារៀងរាល់ឆ្នាំ ក្នុងគោលបំណងពិភាក្សា ផ្តល់យោបល់ និងសម្រេចលើផែនការសកម្មភាព និងដំណើរការអនុវត្តគម្រោង SHIFT។