២២ មេសា ២០២១
កាលពីថ្ងៃព្រហស្បតិ៍ ១១កើត និងថ្ងៃសុក្រ ១២កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក
ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២២-២៣ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ស៊ុំ សន្និសិទ្ធ ទេសាភិបាលរង
ធនាគារជាតិនៃកម្ពុជា បានចូលរួមកិច្ចប្រជុំគោលនយោបាយស៊ាសិនប្រចាំឆ្នាំ២០២១ ក្រោមប្រធានបទស្តីពី
“បញ្ហាប្រឈម និងជម្រើសក្នុងការគ្រប់គ្រងលំហូរមូលធនសម្រាប់ប្រទេសដែលមានសេដ្ឋកិច្ចតូច បើកទូលាយ
និងមានសមាហរណកម្មវិស័យហិរញ្ញវត្ថុ” តាមរយៈប្រព័ន្ធអនឡាញ។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដើម្បីវិភាគលើបញ្ហាប្រឈមដែលកើតមានឡើងក្នុងការវិវត្តនិងបម្រែបម្រួលនៃលំហូរមូលធន និងផ្តល់ជាទស្សនវិស័យសម្រាប់គោលនយោបាយ
ដែលទាក់ទងនឹងការបង្កើនភាពធន់ក្នុងវិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាពិសេស ការរួមបញ្ចូលគ្នារវាងគោលនយោបាយរូបិយវត្ថុ ការប្តូរប្រាក់
ម៉ាក្រូប្រុងប្រយ័ត្ន និងការគ្រប់គ្រងលំហូរមូលធន
ក្នុងទិសដៅរក្សាបានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩។ កិច្ចប្រជុំនេះ ក៏មានការចូលរួមពីវាគ្មិនមកពីធនាគារកណ្តាល សាកលវិទ្យាល័យ
និងស្ថាប័នអន្តរជាតិនានាផងដែរ។