ព័ត៌មាន
លោកជំទាវ ជា សិរី ឧបការីទេសាភិបាលនិងជាអគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា អញ្ជើញចូលរួមប្រជុំតាមប្រព័ន្ធអនឡាញជាមួយក្រុមហ៊ុន Moody’s
២៧ មេសា ២០២១

កាលពីថ្ងៃអង្គារ ១រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៧
ខែមេសា ឆ្នាំ២០២១ លោកជំទាវ ជា សិរី
ឧបការីទេសាភិបាលនិងជាអគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលរួមប្រជុំតាមប្រព័ន្ធអនឡាញជាមួយក្រុមហ៊ុន Moody’s ដែលដឹកនាំដោយលោក
James Flitton ប្រធានគ្រប់គ្រងទំនាក់ទំនងនៅតំបន់អាស៊ានប្រចាំនៅប្រទេសសឹង្ហបុរី
ក្នុងគោលបំណងពិភាក្សានិងផ្លាស់ប្ដូរយោបល់សម្រាប់ប្រធានបទ៖ ១) ការណែនាំក្រុមការងាររបស់ក្រុមហ៊ុន Moody’s ផ្នែកទំនាក់ទំនង ២)
ការពិភាក្សាលើប្រធានបទ បរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) និង ៣) ហិរញ្ញវត្ថុប្រកបដោយចីរភាព
(sustainable finance)។ ឆ្លៀតក្នុងឱកាសនោះ លោកជំទាវ ជា សិរី បានសំណូមពរដល់ក្រុមហ៊ុន Moody’s
ចែករំលែកចំណេះដឹងនិងបទពិសោធន៍ដល់មន្រ្តី-បុគ្គលិកធនាគារជាតិនៃកម្ពុជា និងសមាជិកសមាគមធនាគារនៅកម្ពុជា
ទាក់ទងនឹងវិធីសាស្រ្តក្នុងការផ្ដល់ចំណាត់ថ្នាក់លើឥណទាន និងបរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) ដែលនាំឱ្យមានការវិនិយោគប្រកបដោយចីរភាព។