ព័ត៌មាន
វឌ្ឍនភាពវិស័យធនាគារ គិតត្រឹមចុងឆមាសទី១ ឆ្នាំ២០២១
១៥ កញ្ញា ២០២១
ចុចត្រង់នេះទាញយកឯកសារ
១៥ កញ្ញា ២០២១
គិតត្រឹមចុងឆមាសទី១ ឆ្នាំ២០២១ ប្រព័ន្ធធនាគារមានទ្រព្យសកម្មសរុប ២២១,៨ ទ្រីលានរៀល កើនឡើង ១៧,៦% ធៀបនឹងគ្រាដូចគ្នាឆ្នាំមុន ស្របពេលដែលប្រាក់បញ្ញើបានកើនឡើង ១៩,៧% ដល់ចំនួន ១៣០,៨ ទ្រីលានរៀល។ ទន្ទឹមនេះ ប្រព័ន្ធធនាគារបានដើរតួយ៉ាងសំខាន់ក្នុងការទ្រទ្រង់សកម្មភាពសេដ្ឋកិច្ចតាមរយ:ការផ្តល់ឥណទានគាំទ្រដល់ការវិនិយោគនិងចំណាយចាំបាច់ផ្សេងទៀតផងដែរ។ ទោះបីស្ថិតក្នុងបរិបទនៃជំងឺកូវីដ-១៩ក្តី ក៏ស្ថានភាពវិស័យធនាគារនៅតែទទួលបានកំណើនទ្រព្យសកម្ម ប្រាក់បញ្ញើ និងឥណទាន ស្របពេលដែលឥណទានមិនដំណើរការនៅមានកម្រិតទាប ប្រមាណ ២,៥%។