ព័ត៌មាន
ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានទទួលជួបប្រជុំជាមួយ ក្រុមបេសកកម្មពិគ្រោះយោបល់មាត្រា IV របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បន្ទាប់ពីបានបញ្ចប់ការបំពេញបេសកកម្មរយៈពេល ២សប្តាហ៍
២៧ កញ្ញា ២០២១

នាព្រឹកថ្ងៃចន្ទ ៦រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានទទួលជួបប្រជុំជាមួយ ក្រុមបេសកកម្មពិគ្រោះយោបល់មាត្រា IV របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បន្ទាប់ពីបានបញ្ចប់ការបំពេញបេសកកម្មរយៈពេល ២សប្តាហ៍ ចាប់ពីថ្ងៃទី១៣-២៧ ខែកញ្ញា ឆ្នាំ២០២១ ដែលដឹកនាំដោយលោក Alasdair Scott សេដ្ឋវិទូជាន់ខ្ពស់និងជាប្រធានបេសកកម្មពិគ្រោះយោបល់មាត្រា IV សម្រាប់កម្ពុជា តាមរយៈប្រព័ន្ធអនឡាញ។ ឯកឧត្តម ទេសាភិបាល បានស្វាគមន៍ចំពោះការវាយតម្លៃនិងអនុសាសន៍របស់ក្រុមបេសកកម្ម ព្រមទាំងថ្លែងអំណរគុណដល់ក្រុមការងារដែលបានខិតខំបំពេញការងារប្រកបដោយជោគជ័យ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ក៏បានថ្លែងអំណរគុណចំពោះការចូលរួមរបស់ IMF ក្នុងការអភិវឌ្ឍវិស័យធនាគារ ការផ្តល់ជំនួយបច្ចេកទេស អាហារូបករណ៍ និងវគ្គបណ្តុះបណ្តាលសម្រាប់កសាងធនធានមនុស្សនៅធនាគារជាតិនៃកម្ពុជា។