ព័ត៌មាន
លោកជំទាវ អ៊ុក ម៉ាលី ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំ ស្តីពី សេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្ម ឆ្នាំ២០២១-២០៣០
២៩ មីនា ២០២២

នាព្រឹកថ្ងៃអង្គារ ១២ រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ លោកជំទាវ អ៊ុក ម៉ាលី ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា ដើម្បីពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្ម ឆ្នាំ២០២១-២០៣០ ដែលដឹកនាំដោយ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តាមរយៈប្រព័ន្ធអនឡាញ។ កិច្ចប្រជុំនេះ មានគោលបំណងពិនិត្យឡើងវិញ និងផ្តល់យោបល់និងធាតុចូលនានា ដើម្បីឱ្យខ្លឹមសារនៃសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍កសិកម្មនេះកាន់តែល្អប្រសើរ និងគ្រប់ជ្រុងជ្រោយ ដើម្បីជំរុញកំណើនដល់វិស័យកសិកម្មប្រកបដោយភាពប្រកួតប្រជែង និងបរិយាបន្ន។