ព័ត៌មាន
ធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុន SWIFT បានសហការរៀបចំសិក្ខាសាលាតាមប្រព័ន្ធអនឡាញស្តីពីការលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពប្រព័ន្ធសាយប័រ ក្រោមអធិបតីភាព ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាល និងជាអគ្គនាយកត្រួតពិនិត្យ
២៤ ឧសភា ២០២២
២៤ ឧសភា ២០២២
នៅថ្ងៃអង្គារ ៩រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ ធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុន SWIFT បានសហការរៀបចំសិក្ខាសាលាតាមប្រព័ន្ធអនឡាញស្តីពីការលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពប្រព័ន្ធសាយប័រ ក្រោមអធិបតីភាព ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាល និងជាអគ្គនាយកត្រួតពិនិត្យ។ សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងបង្កើនការយល់ដឹងអំពីហានិភ័យ និងផលប៉ះពាល់នៃការវាយប្រហារតាមប្រព័ន្ធអ៊ីនធើណែត និងសកម្មភាពដែលត្រូវអនុវត្តដើម្បីប្រឆាំងនឹងការកើនឡើងនៃការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធើណែត។ សិក្ខាសាលាតាមប្រព័ន្ធអនឡាញនេះមានការចូលរួមពីមន្ត្រីបុគ្គលិករបស់ធនាគារជាតិនៃកម្ពុជា អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា ធនាគារពាណិជ្ជ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ សរុបប្រមាណ ៣៥០ រូប។