ព័ត៌មាន
ឯកឧត្តម ស៊ុំ​ ស​ន្និ​សិទ្ធ​ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានទទួលជួបជាមួយ ឯកឧត្តម Christian Berger ឯកអគ្គរដ្ឋទូតនៃស្ថានទូតអាល្លឺម៉ង់ប្រចាំកម្ពុជា និងលោកបណ្ឌិតសាស្ត្រាចារ្យ Frank Bliss អ្នកស្រាវជ្រាវជាន់ខ្ពស់ នៃសាកលវិទ្យាល័យ Duisburg-Essen ប្រទេសអាល្លឺម៉ង់
២០ មិថុនា ២០២២

កាលពីថ្ងៃចន្ទ ៦រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម ស៊ុំ​ ស​ន្និ​សិទ្ធ​ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានទទួលជួបជាមួយ ឯកឧត្តម Christian Berger ឯកអគ្គរដ្ឋទូតនៃស្ថានទូតអាល្លឺម៉ង់ប្រចាំកម្ពុជា និងលោកបណ្ឌិតសាស្ត្រាចារ្យ Frank Bliss អ្នកស្រាវជ្រាវជាន់ខ្ពស់ នៃសាកលវិទ្យាល័យ Duisburg-Essen ប្រទេសអាល្លឺម៉ង់ នៅធនាគារជាតិនៃកម្ពុជា ក្នុងគោលបំណងពិភាក្សាការងារពាក់ព័ន្ធនឹងវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជារួមមាន បញ្ហាប្រឈម អត្ថប្រយោជន៍ និងកិច្ចសហប្រតិបត្តិការនាពេលអនាគត។