ព័ត៌មាន
ធនាគារជាតិនៃកម្ពុជា បានរៀបចំការប្រឡងលើកទី៤៤ តាមរយៈប្រព័ន្ធអនឡាញ សម្រាប់វគ្គ FSI Connect ដោយមានការត្រួតពិនិត្យផ្ទាល់ដោយ ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា។
២២ មិថុនា ២០២២
២២ មិថុនា ២០២២
នៅថ្ងៃពុធ ៨រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ ធនាគារជាតិនៃកម្ពុជា បានរៀបចំការប្រឡងលើកទី៤៤ តាមរយៈប្រព័ន្ធអនឡាញ សម្រាប់វគ្គ FSI Connect ដោយមានការត្រួតពិនិត្យផ្ទាល់ដោយ ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា។ សិក្ខាកាមចូលរួមក្នុងការប្រឡងនេះមានចំនួន ៥០រូប ដែលក្នុងនោះមានមន្ត្រីចំនួន ៥រូប បានប្រឡងបញ្ចប់កម្រិតខ្ពស់ មន្ត្រីចំនួន ៩ រូប បានប្រឡងបញ្ចប់កម្រិតមធ្យម និង ៦ រូបបានប្រឡងបញ្ចប់កម្រិតបឋម។ គិតចាប់ពីការបង្កើតមកដល់បច្ចុប្បន្ន វគ្គសិក្សានេះមាន ៦ជំនាន់ និងមានសិក្ខាកាមសរុបចំនួន ៣៥៦ រូប។