ព័ត៌មាន
លោកជំទាវ ជា សិរី ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលរួមជាវាគ្មិននៅក្នុងសន្និសីទអន្តរជាតិស្តីពី "ទំនាក់ទំនងអាស៊ាន-ជប៉ុន៖ ជំហានថ្មីឆ្ពោះទៅរកភាពជាដៃគូសកល" ដែលរៀបចំដោយអង្គការមូលនិធិជប៉ុន នៅទីក្រុងតូក្យូ ប្រទេសជប៉ុន
១៦ មីនា ២០២៣

នៅថ្ងៃព្រហស្បតិ៍ ១០រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ លោកជំទាវ ជា សិរី ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលរួមជាវាគ្មិននៅក្នុងសន្និសីទអន្តរជាតិស្តីពី "ទំនាក់ទំនងអាស៊ាន-ជប៉ុន៖ ជំហានថ្មីឆ្ពោះទៅរកភាពជាដៃគូសកល" ដែលរៀបចំដោយអង្គការមូលនិធិជប៉ុន នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ សន្និសីទនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៥០ នៃកិច្ចសហប្រតិបត្តិការនិងចំណងមិត្តភាពអាស៊ាន-ជប៉ុន ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់របស់ប្រទេសជប៉ុន វាគ្មិនល្បីៗមកពីបណ្តាប្រទេសសមាជិកអាស៊ាន និងជប៉ុន ព្រមទាំងការចាក់បញ្ចាំងវីដេអូខ្លីអំពីចំណាប់អារម្មណ៍របស់លោក Fumio Kishida នាយករដ្ឋមន្រ្តីនៃប្រទេសជប៉ុន ដើម្បីជាការបើកកម្មវិធី ផងដែរ។

នៅក្នុងកិច្ចពិភាក្សា លោកជំទាវបានជម្រាបជូនពីសារប្រយោជន៍នៃប្រព័ន្ធបាគង​ ព្រមទាំងការសម្ភោធជាផ្លូវការលើគម្រោងការផ្តល់សេវាចែករំលែកព័ត៌មានឥណទានឆ្លងតំបន់រវាងប្រទេសកម្ពុជានិងសិង្ហបុរី។ នាឱកាសនោះដែរ លោកជំទាវក៏ទទួលការកោតសរសើរអំពីកិច្ចខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍប្រព័ន្ធទូទាត់នៅកម្ពុជា​ និងគំនិចផ្តួចផ្តើមនានាជាច្រើន។