ព័ត៌មាន
ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាល និងជាអគ្គនាយកត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា បានអញ្ជើញជាអធិបតី និងផ្តល់សុន្ទរកថាគន្លឹះ នៅក្នុងកម្មវិធី “តួនាទីរបស់ប៊េងកាសួរេន (Bancassurance) នៅកម្ពុជា និងក្នុងតំបន់” ដែលរៀបចំឡើងដោយសភាពាណិជ្ជកម្ម អាមេរិកប្រចាំប្រទេសកម្ពុជា (AmCham Cambodia)
២២ មីនា ២០២៣

នាថ្ងៃពុធ ១កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ នៅសណ្ឋាគារ Raffles Hotel Le Royal ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាល និងជាអគ្គនាយកត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា បានអញ្ជើញជាអធិបតី និងផ្តល់សុន្ទរកថាគន្លឹះ នៅក្នុងកម្មវិធី “តួនាទីរបស់ប៊េងកាសួរេន (Bancassurance) នៅកម្ពុជា និងក្នុងតំបន់” ដែលរៀបចំឡើងដោយសភាពាណិជ្ជកម្ម អាមេរិកប្រចាំប្រទេសកម្ពុជា (AmCham Cambodia)។ កម្មវិធីនេះ រៀបចំឡើងក្នុងគោលបំណងពិភាក្សា អំពីតួនាទីរបស់ប៊េងកាសួរេននៅកម្ពុជា និងក្នុងតំបន់ ព្រមទាំងលើកឡើងពីវិធីសាស្រ្តជាច្រើន ដែលប៊េងកាសួរេនបានលើកទឹកចិត្តទាំងធនាគារ និងក្រុមហ៊ុនធានារ៉ាប់រងឱ្យយកចិត្តទុកដាក់បន្ថែមទៀតលើអតិថិជន និងស្វែងរកវិធីសាស្រ្តដើម្បីបង្កើតកិច្ចសហប្រតិបត្តិការរួមគ្នា។