ព័ត៌មាន
ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាល និងជាអគ្គនាយកត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា បានអញ្ជើញជាអធិបតី និងផ្តល់សុន្ទរកថាគន្លឹះ នៅក្នុងកម្មវិធី “ការទទួលបានហិរញ្ញប្បទាន៖ ត្រៀមខ្លួនសម្រាប់ការកៀរគរមូលធន ទីផ្សារមូលបត្រ និងហិរញ្ញប្បទានបំណុល”
៣១ មីនា ២០២៣

នាថ្ងៃថ្ងៃសុក្រ ១០ កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ រាជធានីភ្នំពេញ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាល និងជាអគ្គនាយកត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា បានអញ្ជើញជាអធិបតី និងផ្តល់សុន្ទរកថាគន្លឹះ នៅក្នុងកម្មវិធី “ការទទួលបានហិរញ្ញប្បទាន៖ ត្រៀមខ្លួនសម្រាប់ការកៀរគរមូលធន ទីផ្សារមូលបត្រ និងហិរញ្ញប្បទានបំណុល” ដែលរៀបចំឡើងដោយសមាគមសហគ្រិនវ័យក្មេងកម្ពុជា។ កម្មវិធីនេះ ដើម្បីពិភាក្សាក្នុងការកំណត់នូវកាលានុវត្តភាព និងស្វែងរកដំណោះស្រាយលើបញ្ហាប្រឈមនានាចំពោះវិស័យសហគ្រាសធុនតូច។