ព័ត៌មាន
ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាលនិងជាអគ្គនាយកត្រួតពិនិត្យ បានអញ្ជើញជាអធិបតី និងថ្លែងសន្ទរកថាបើកនៅក្នុងកម្មវិធី “អនាគតនៃសេវាហិរញ្ញវត្ថុ” រៀបចំឡើងដោយក្រុមហ៊ុន ខេ ភី អឹម ជ្ជី ខេមបូឌា
០៦ មេសា ២០២៣

នាថ្ងៃព្រហស្បតិ៍ ១រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាលនិងជាអគ្គនាយកត្រួតពិនិត្យ បានអញ្ជើញជាអធិបតី និងថ្លែងសន្ទរកថាបើកនៅក្នុងកម្មវិធី “អនាគតនៃសេវាហិរញ្ញវត្ថុ”  រៀបចំឡើងដោយក្រុមហ៊ុន ខេ ភី អឹម ជ្ជី ខេមបូឌា ។ កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងបង្ហាញពីនិន្នាការនៃវិស័យធនាគារនៅក្នុងតំបន់ និងសកលលោក ព្រមទាំងបង្ហាញពីស្ថានភាពបច្ចុប្បន្ន និន្នាការបទប្បញ្ញត្តិ ឱកាស និងបញ្ហាប្រឈមសម្រាប់វិស័យនេះ ដែលមានការធ្វើបទបង្ហាញនិងកិច្ចពិភាក្សាផ្តោតសំខាន់ទៅលើបញ្ហាប្រឈមសំខាន់ៗ និងការវិវត្តដែលរំពឹងទុកក្នុងវិស័យធនាគារឆ្ពោះទៅឆ្នាំ២០៣០ មូលហេតុដែលធនាគារគួរប្រើប្រាស់វិធីសាស្ត្រផ្អែកលើចំណាត់ថ្នាក់ផ្ទៃក្នុងរបស់បាសែល៣ជាជំនួយក្នុងការសម្រេចចិត្តលើឥណទាននិងការគណនាដើមទុន ការលើកកម្ពស់ការគ្រប់គ្រងបំណុលនិងទ្រព្យសកម្ម និងការកំណត់សក្ដិសិទ្ធិភាពនៃថ្លៃដើមដើម្បីបង្កើនទិន្នផលអាជីវកម្មឱ្យបានខ្ពស់ ជូនដល់អ្នកចូលរួមប្រមាណ ១០០នាក់។