ព័ត៌មាន
ធនាគារជាតិនៃកម្ពុជា និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ ក៏ដូចជាមន្ត្រីបុគ្គលិកទាំងអស់ បានរៀបចំពិធីទទួលទេវតាឆ្នាំថ្មី
១០ មេសា ២០២៣

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ ក៏ដូចជាមន្ត្រីបុគ្គលិកទាំងអស់ បានរៀបចំពិធីទទួលទេវតាឆ្នាំថ្មី ព្រះព្រះនាមកិមិរាទេវី ព្រមទាំងសូត្រមន្តចម្រើនព្រះបរិត្តពុទ្ធជ័យមង្គល  និងរាប់បាត្រព្រះសង្ឃចំនួន ១០៨ អង្គ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ នៅធនាគារជាតិនៃកម្ពុជា អគារសែនសុខ។