ព័ត៌មាន
ធនាគារជាតិនៃកម្ពុជា សហការជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ បានរៀបចំសិក្ខាសាលាស្តីពី គោលការណ៍ស្នូលបាសែល
១២ ឧសភា ២០២៣
១២ ឧសភា ២០២៣
ថ្ងៃចន្ទ ៤រោច ដល់ថ្ងៃសុក្រ ៨រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៨-១២ ខែឧសភា ឆ្នាំ២០២៣ ធនាគារជាតិនៃកម្ពុជា សហការជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ បានរៀបចំសិក្ខាសាលាស្តីពី គោលការណ៍ស្នូលបាសែល នៅសណ្ឋាគារ បុរីអង្គរ រីសត & ស៉្បា ខេត្តសៀមរាប។ សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងតាមវិធីសាស្ត្រពាក់កណ្តាលអនឡាញ និងមានការចូលរួមដោយផ្ទាល់ពីមន្រ្តីអគ្គនាយកដ្ឋានត្រួតពិនិត្យចំនួន ៣០រូប។ សិក្ខាសាលានេះមានគោលបំណងពង្រឹងសមត្ថភាពមន្ត្រីត្រួតពិនិត្យក្នុងការអនុវត្តការវាយតម្លៃដោយខ្លួនឯងលើអនុលោមភាពនៃគោលការណ៍ស្នូលបាសែល។