ព័ត៌មាន
ធនាគារជាតិនៃកម្ពុជា បានសហការជាមួយសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា រៀបចំវគ្គបណ្តុះបណ្តាល ស្តីពី “ការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ សិទ្ធិ និងកិច្ចការពារអតិថិជន”
២៥ ឧសភា ២០២៣
២៥ ឧសភា ២០២៣
នៅថ្ងៃព្រហស្បតិ៍ ៦កើត និងថ្ងៃសុក្រ ៧កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ និង២៦ ខែឧសភា ឆ្នាំ២០២៣ ធនាគារជាតិនៃកម្ពុជា បានសហការជាមួយសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា រៀបចំវគ្គបណ្តុះបណ្តាល ស្តីពី “ការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ សិទ្ធិ និងកិច្ចការពារអតិថិជន” ដល់ជនបង្គោលថ្នាក់ឃុំនិងថ្នាក់ភូមិចំនួន ៧០នាក់ មកពីខេត្តចំនួន៤ រួមមាន ខេត្តកំពង់ធំ កំពង់ស្ពឺ ស្វាយរៀង និងខេត្តបាត់ដំបង។
វគ្គបណ្តុះបណ្តាលនេះមានគោលបំណងលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ សិទ្ធិ និងកិច្ចការពារអតិថិជន តាមរយៈជនបង្គោល និងផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍របស់ពួកគាត់ សំដៅបង្កើនលទ្ធភាពទទួលបាន និងប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការប្រកបដោយសុវត្ថិភាព។