ព័ត៌មាន
ឯកឧត្តម ជា ចាន់តូ បានអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រី-បុគ្គលិកសាខាធនាគារជាតិនៃកម្ពុជា ខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង
១៦ មិថុនា ២០២៣

កាលពីថ្ងៃសុក្រ ១៣រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រី-បុគ្គលិកសាខាធនាគារជាតិនៃកម្ពុជា ខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង។ នៅក្នុងជំនួបនោះ ឯកឧត្តមបានកោតសរសើរចំពោះសមិទ្ធផលការងាររបស់សាខាទាំងពីរ ដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់មន្រ្តី-បុគ្គលិកគ្រប់ជាន់ថ្នាក់ ព្រមទាំងផ្តល់អនុសាសន៍ល្អៗដល់មន្ត្ត្រីទើបនឹងទទួលបានការតែងតាំងថ្មី ដែលសុទ្ធសឹងជាក្បាលម៉ាស៊ីនដ៏សំខាន់ក្នុងការដឹកនាំការងាររបស់សាខាខេត្ត ឱ្យកាន់តែមានការរីកចម្រើនថែមទៀត។ ជាមួយគ្នានេះ ឯកឧត្តម ទេសាភិបាល ក៏បានអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពនៃការកសាងសារមន្ទីរខេត្តបាត់ដំបង ដោយមានការចូលរួមរបស់ ឯកឧត្តម M. Jacques Pellet ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ផងដែរ។