ព័ត៌មាន
ឯកឧត្តម រ័ត្ន សុវណ្ណនរៈ បានជួបពិភាក្សាការងារជាមួយក្រុមបេសកកម្មរបស់ធនាគារអភិវឌ្ឍន៍អាស៊ី
១៩ មិថុនា ២០២៣

នៅថ្ងៃចន្ទ ២កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានជួបពិភាក្សាការងារជាមួយក្រុមបេសកកម្មរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលដឹកនាំដោយលោកស្រី Kelly Hattel អ្នកជំនាញជាន់ខ្ពស់វិស័យហិរញ្ញវត្ថុរបស់ ADB តាមរយៈប្រព័ន្ធអនឡាញ។ គោលបំណងនៃជំនួបនេះគឺដើម្បីពិភាក្សាពីកម្មវិធីអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុដែលស្នើឡើងដោយ ADB  ដែលកម្មវិធីថ្មីនេះនឹងគាំទ្រដល់ការបន្តពង្រឹងសមត្ថភាព ស្ថិរភាព និងការអនុវត្តក្នុងវិស័យហិរញ្ញវត្ថុ ដែលរួមបញ្ចូលទាំងវិស័យធនាគារ និងមិនមែនធនាគារ។