ព័ត៌មាន
ធនាគារជាតិនៃកម្ពុជា សហការរៀបចំវគ្គបណ្តុះបណ្តាល ស្តីពី “ការត្រួតពិនិត្យការអនុវត្តទីផ្សារនិងកិច្ចការពារអតិថិជនដែលប្រើប្រាស់សេវាហិរញ្ញវត្ថុ”
២៨ មិថុនា ២០២៣

នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ ធនាគារជាតិនៃកម្ពុជា ក្រោមកិច្ចសហការពីសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពី “ការត្រួតពិនិត្យការអនុវត្តទីផ្សារនិងកិច្ចការពារអតិថិជនដែលប្រើប្រាស់សេវាហិរញ្ញវត្ថុ” ជូនគ្រប់មន្ត្រីទទួលបន្ទុក Hotline របស់ធនាគារជាតិនៃកម្ពុជាស្នាក់ការកណ្តាល និងគ្រប់រាជធានី-ខេត្តទាំងអស់ ក្នុងគោលបំណងចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងការដាក់ចេញបទប្បញ្ញត្តិនិងការត្រួតពិនិត្យការអនុវត្តទីផ្សារនិងកិច្ចការពារអតិថិជន វិធីសាស្ត្រអនុវត្តការត្រួតពិនិត្យដល់ទីកន្លែង និងវិធានការក្នុងការកាត់បន្ថយហានិភ័យនៃការអនុវត្តតាមទីផ្សារ រួមទាំងការអនុវត្តតាមស្តង់ដារជាសកល។