ព័ត៌មាន
ធនាគារជាតិនៃកម្ពុជា សហការរៀបចំវគ្គបណ្តុះបណ្តាល “ការបញ្ជ្របបញ្ហាបរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) ក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុនៅកម្ពុជា”
២៩ មិថុនា ២០២៣

នៅរសៀលថ្ងៃព្រហស្បតិ៍ ១២កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ធនាគារជាតិនៃកម្ពុជា សហការជាមួយក្រុមហ៊ុនសវនកម្ម ខេភីអឹមជ្ជី ខេមបូឌា បានរៀបចំវគ្គបណ្តុះបណ្តាលលើប្រធានបទស្តីពី  “ការបញ្ជ្របបញ្ហាបរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) ក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុនៅកម្ពុជា”។ គោលបំណងនៃការរៀបចំវគ្គបណ្តុះបណ្តាលនេះគឺ ដើម្បីលើកកម្ពស់ការយល់ដឹងរបស់មន្ត្រីជំនាញរបស់ធនាគារជាតិនៃកម្ពុជា ពាក់ព័ន្ធនឹងបញ្ហា ESG ក្នុងវិស័យ ធនាគារនិងហិរញ្ញវត្ថុនៅកម្ពុជា តាមរយៈការចែករំលែកអំពី ESG និងតួនាទីរបស់វិស័យធនាគារ  និន្នាការក្នុងតំបន់និងបច្ចុប្បន្នភាពនៃបទប្បញ្ញត្តិនានាពាក់ព័ន្ធនឹង ESG ព្រមទាំងសារៈសំខាន់នៃការរៀបចំ Taxonomy កម្រិតជាតិដើម្បីជំរុញហិរញ្ញវត្ថុប្រកបដោយចីរភាពនៅកម្ពុជា។