ព័ត៌មាន
ធនាគារជាតិនៃកម្ពុជា ជាមួយក្រុមហ៊ុន UnionPay International បានចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី “កិច្ចសហប្រតិបត្តិការទូទាត់សងប្រាក់ឆ្លងដែនតាមឃ្យូអរកូត”
១០ កក្កដា ២០២៣

នៅថ្ងៃចន្ទ ០៨រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ ធនាគារជាតិនៃកម្ពុជា ជាមួយក្រុមហ៊ុន UnionPay International បានចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី “កិច្ចសហប្រតិបត្តិការទូទាត់សងប្រាក់ឆ្លងដែនតាមឃ្យូអរកូត” នៅ មណ្ឌលសិក្សាបច្ចេកទេសធនាគារ ក្រោមអធិតបតីភាពរបស់ លោកជំទាវ បណ្ឌិត ជា សិរី ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា ។ អនុស្សរណៈយោគយល់គ្នានេះ រៀបចំឡើងក្នុងគោលបំណងផ្តល់នូវក្របខណ្ឌជាក់លាក់សម្រាប់កិច្ចសហប្រតិបត្តិការ ដើម្បីលើកកម្ពស់ដល់ប្រតិបត្តិការទូទាត់ឆ្លងប្រទេសរវាង KHQR នៃប្រព័ន្ធបាគងជាមួយនឹងបណ្តាញ QR Code របស់ក្រុមហ៊ុន UnionPay International។