ព័ត៌មាន
ក្រសួងកិច្ចការនារី សហការជាមួយអង្គការ Women’s World Banking បានរៀបចំសិក្ខាសាលា ស្តីពី “ការពង្រឹងមូលដ្ឋានគ្រឹះដ៏រឹងមាំ ក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុសម្រាប់ស្ត្រីនៅកម្ពុជា”
១០ សីហា ២០២៣

ក្រសួងកិច្ចការនារី សហការជាមួយអង្គការ Women’s World Banking បានរៀបចំសិក្ខាសាលា ស្តីពី “ការពង្រឹងមូលដ្ឋានគ្រឹះដ៏រឹងមាំ ក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុសម្រាប់ស្ត្រីនៅកម្ពុជា” ក្រោមអធិបតីភាពរបស់ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ឯកឧត្តម រ័ត្ន សុវណ្ណនរៈ អគ្គទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា និងលោកស្រី CHRISTINA MAYNES នាយកប្រចាំតំបន់និងប្រធានប្រចាំតំបន់អាស៊ីអាគ្នេយ៍។          សិក្ខាសាលានេះមានការចូលរួមពីមន្ត្រីបច្ចេកទេសមកពីក្រសួង-ស្ថាប័ន ដៃគូអភិវឌ្ឍន៍ និងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុនានា ក្នុងគោលបំណងប្រមូលធាតុចូល និងពិគ្រោះយោបល់លើគោលការណ៍គន្លឹះៗ ដើម្បីលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុសម្រាប់ស្ត្រីនៅកម្ពុជា។