ព័ត៌មាន
ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ចូលរួមសិក្ខាសាលាជាន់ខ្ពស់និងកិច្ចប្រជុំប្រចាំឆ្នាំ លើកទី១៨ សម្រាប់ទេសាភិបាលរង ស្តីពី "ស្ថិរភាពហិរញ្ញវត្ថុនិងការត្រួតពិនិត្យ"
២៤ សីហា ២០២៣

ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានចូលរួមសិក្ខាសាលាជាន់ខ្ពស់និងកិច្ចប្រជុំប្រចាំឆ្នាំ លើកទី១៨ សម្រាប់ទេសាភិបាលរង ស្តីពី "ស្ថិរភាពហិរញ្ញវត្ថុនិងការត្រួតពិនិត្យ" របស់មជ្ឈមណ្ឌលស៊ាសិន នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ កិច្ចប្រជុំនេះមានការចូលរួមពីទេសាភិបាលរង ឧបការីទេសាភិបាល និងមន្ត្រីជាន់ខ្ពស់ចំនួន ៣៥រូប មកពីស្ថាប័នជាសមាជិកស៊ាសិនចំនួន ១៩ ក្នុងគោលបំណងពិភាក្សាអំពីស្ថិរភាពហិរញ្ញវត្ថុ នវានុវត្តន៍ ហានិភ័យ និងបញ្ហាប្រឈមនៃប្រព័ន្ធធនាគារនិងហិរញ្ញវត្ថុ ព្រមទាំងការគ្រប់គ្រងនិងដំណោះស្រាយវិបត្តិ។