ព័ត៌មាន
ធនាគារជាតិនៃកម្ពុជា និងសាជីវកម្មធានារ៉ាប់រងប្រាក់បញ្ញើកូរ៉េ (KDIC) បានចុះអនុស្សរណៈយោគយល់ ស្តីពី កិច្ចសហប្រតិបត្តិការទ្វេភាគី
០៦ កញ្ញា ២០២៣

ធនាគារជាតិនៃកម្ពុជា និងសាជីវកម្មធានារ៉ាប់រងប្រាក់បញ្ញើកូរ៉េ (KDIC) បានចុះអនុស្សរណៈយោគយល់ ស្តីពី កិច្ចសហប្រតិបត្តិការទ្វេភាគី កាលពីថ្ងៃ៦ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងសេអ៊ូល សាធារណៈរដ្ឋកូរ៉េ។ អនុស្សរណៈយោគយល់នេះ ត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តម គីមទី កោមលី អគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា និងលោក Chayong Yoo អនុប្រធានសាជីវកម្មធានារ៉ាប់រងលើប្រាក់បញ្ញើរបស់កូរ៉េ ក្នុងគោលបំណងបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ។  ក្រោមអនុស្សរណៈយោគយល់នេះ ភាគីទាំងពីរនឹងចែករំលែកចំណេះដឹង វគ្គបណ្តុះបណ្តាល និងជំនួយបច្ចេកទេសពាក់ព័ន្ធនឹងការការពារប្រាក់បញ្ញើ និងដំណោះស្រាយសម្រាប់ធនាគារ សំដៅរៀបចំប្រព័ន្ធការពារប្រាក់បញ្ញើ និងដំណោះស្រាយធនាគារកម្ពុជា។ គួររំលេចថា ធនាគារជាតិនៃកម្ពុជា និងសាជីវកម្ម KDIC ធ្លាប់បានចុះអនុស្សរណៈយោគយល់ កាលពីឆ្នាំ២០១៧។