ព័ត៌មាន
ធនាគារជាតិនៃកម្ពុជាបានរៀបចំសិក្ខាសាលាស្តីពី ឧបករណ៍នយោបាយរូបិយវត្ថុរបស់ធនាគារជាតិនៃកម្ពុជា
១២ កញ្ញា ២០២៣

ធនាគារជាតិនៃកម្ពុជាបានរៀបចំសិក្ខាសាលាស្តីពី ឧបករណ៍នយោបាយរូបិយវត្ថុរបស់ធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០២៣ នៅមណ្ឌលសិក្សាបច្ចេកទេសធនាគារ សែនសុខ ក្រោមអធិបតីភាពរបស់ ឯកឧត្តម គីមទី កោមលី អគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុអំពីឧបករណ៍នយោបាយរូបិយវត្ថុដែលធនាគារជាតិនៃកម្ពុជាបានដាក់ឱ្យប្រើប្រាស់ ព្រមទាំងទ្រឹស្តីនៃការអនុវត្តកូរីដ័រអត្រាការប្រាក់ និងការរក្សាប្រាក់បម្រុងកាតព្វកិច្ចតាមវិធីសាស្ត្រមធ្យម សំដៅពង្រឹងការគ្រប់គ្រងសន្ទនីយភាពឱ្យកាន់តែមានប្រសិទ្ធភាព។ សិក្ខាសាលានេះមានការចូលរួមធ្វើបទបង្ហាញដោយជំនាញការរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ និងមន្ត្រីធនាគារជាតិនៃកម្ពុជា ដោយមានការចូលរួមពីតំណាងគ្រឹះស្ថានធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក៏ដូចជាមន្ត្រីជំនាញធនាគារជាតិនៃកម្ពុជាផងដែរ។