ព័ត៌មាន
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការកសាងសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ របស់ធនាគារជាតិនៃកម្ពុជា នៅខេត្តបាត់ដំបង
១៩ កញ្ញា ២០២៣

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការកសាងសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ របស់ធនាគារជាតិនៃកម្ពុជា នៅខេត្តបាត់ដំបង នាព្រឹកថ្ងៃអង្គារ ទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ។
សារមន្ទីរនេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ចំណេះដឹងផ្នែកសេដ្ឋកិច្ចនិងរូបិយវត្ថុ និងលើកកម្ពស់ការយល់ដឹងពីប្រវត្តិសាស្ត្ររបស់ខេត្តបាត់ដំបងនិងប្រទេសកម្ពុជាផងដែរ។ នៅក្នុងសារមន្ទីរនេះក៏នឹងដាក់តាំងបង្ហាញនូវវត្ថុបុរាណ ដែលបានបន្សល់ទុកតាំងពីសម័យបុរេប្រវត្តិនិងសម័យអង្គរទៀតផង។