ព័ត៌មាន
ឯកឧត្តម ស៊ុំ សន្និសិទ្ធ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា ក្នុងនាមជាប្រធានគណៈកម្មាធិការប្រតិបត្តិ (EXCO) សម្រាប់ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិលើកទី២២
១៩ កញ្ញា ២០២៣

ឯកឧត្តម ស៊ុំ សន្និសិទ្ធ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា ក្នុងនាមជាប្រធានគណៈកម្មាធិការប្រតិបត្តិ  (EXCO) សម្រាប់ឆ្នាំ២០២៣ នៃមជ្ឈមណ្ឌលស្រាវជ្រាវនិងបណ្តុះបណ្តាលធនាគារកណ្តាលអាស៊ីអាគ្នេយ៍ (ស៊ាសិន) បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិលើកទី២២ ដែលបានប្រព្រឹត្តទៅនាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣​​ នៅខេត្តសៀមរាប។ កិច្ចប្រជុំនេះត្រូវបានរៀបចំជារៀងរាល់ឆ្នាំ ដើម្បីពិនិត្យលើលទ្ធផលនៃការអនុវត្តការងារដែលបានអនុវត្តនាពេលកន្លងមក ព្រមទាំងទិសដៅការងារសម្រាប់ឆ្នាំបន្ទាប់។​ អង្គប្រជុំបានអនុម័តលើលទ្ធផលការងារក្នុងឆ្នាំ២០២៣​ និងផែនការសកម្មភាពសម្រាប់ឆ្នាំ២០២៤ ដែលរួមមាន ការបណ្តុះបណ្តាល ស្រាវជ្រាវ និងការងារមួយចំនួនទៀត។

គួររំលេចថា មជ្ឈមណ្ឌលស៊ាសិនមានសមាជិកជាធនាគារកណ្តាលនិងអាជ្ញាធររូបិយវត្ថុចំនួន​ ១៩។ កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិលើកទី២៣​ នៅឆ្នាំ២០២៤ គ្រោងនឹងរៀបចំឡើងក្រោមការដឹកនាំរបស់ធនាគារកណ្តាលឥណ្ឌាដែលជាប្រធានប្តូរវេននាឆ្នាំបន្ទាប់។