ព័ត៌មាន
ឯកឧត្តម យឹម លាត អញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងកម្មវិធីជិះកង់ធនាគារិក ២០២៣
២៩ តុលា ២០២៣
២៩ តុលា ២០២៣
ឯកឧត្តម យឹម លាត ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា អញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងកម្មវិធីជិះកង់ធនាគារិក ២០២៣ ក្រោមប្រធានបទ “ជិះកង់ដើម្បីផ្សព្វផ្សាយអំពីនិរន្តរភាពនៃវិស័យធនាគារ និងការលើកកម្ពស់ប្រាក់រៀល” ដែលរៀបចំឡើងនៅខេត្តព្រះសីហនុ ដោយសមាគមធនាគារនៅកម្ពុជា និងមានការចូលរួមពីក្រសួងបរិស្ថាន សហព័ន្ធកីឡាទោចក្រយានកម្ពុជា សមាគមធនាគារនៅកម្ពុជា និងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។ កម្មវិធីនេះ បានបង្ហាញនូវការរួបរួមគ្នាជាមិត្តភាព និងសាមគ្គីភាពដើម្បីផ្សព្វផ្សាយដល់មហាជនឱ្យឈ្វេងយល់អំពី ការអភិវឌ្ឍន៍វិស័យធនាគារ និងការជំរុញការលើកកម្ពស់ប្រាក់រៀល ក៏ដូចជាចូលរួមផ្សព្វផ្សាយ ដើម្បីជួយលើកម្ពស់វិស័យទេសចរណ៍ ដោយចងភ្ជាប់នូវការស្រលាញ់បរិស្ថាន។