ព័ត៌មាន
អបអរសាទរ "ទិវាសន្សំអាស៊ាន"!
៣១ តុលា ២០២៣

អបអរសាទរ "ទិវាសន្សំអាស៊ាន"!

នៅថ្ងៃអង្គារ ទី៣១ ខែតុលា ឆ្នាំ២០២៣ ធនាគារជាតិនៃកម្ពុជា បានរៀបចំប្រារព្ធ "ទិវាសន្សំអាស៊ាន" ក្រោមប្រធានបទ «ទម្លាប់សន្សំប្រាក់ ដើម្បី អ្នកនិង គ្រួសារអ្នក» នៅតាមបណ្តោយដងស្ទឹងសែន ខេត្តកំពង់ធំ ក្រោមអធិបតីភាព របស់ ឯកឧត្តម យឹម លាត តំណាងរបស់លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីសារៈសំខាន់នៃការសន្សំប្រាក់ ជួយបង្កើនវប្បធម៌សន្សំ ជំរុញការកៀរគរប្រាក់សន្សំនៅតាមគ្រឹះស្ថានហិរញ្ញវត្ថុផ្លូវការ និងពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងហិរញ្ញវត្ថុឱ្យកាន់តែមានភាពប្រសើរឡើង។