២៤ វិចិ្ឆកា ២០២៣
ឯកឧត្តម គិត សុវណ្ណារិទ្ធ អគ្គនាយកត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា អញ្ជើញចូលរួមជាអធិបតីថ្លែងសុន្ទរកថាក្នុងសន្និសីទមីក្រូហិរញ្ញវត្ថុប្រចាំឆ្នាំ២០២៣ ស្តីពី “បរិយាបន្នហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវ ភាពធន់ និងនិរន្តរភាព វិស័យហិរញ្ញវត្ថុនៅកម្ពុជា” នៅថ្ងៃសុក្រ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និបាត និងសណ្ឋាគារសុខា ខេត្តសៀមរាប។ សន្និសីទនេះ មានអ្នកចូលរួមប្រមាណ ៣២០ រូប ដែលជាអ្នករៀបចំគោលនយោបាយ បញ្ញត្តិករ ដៃគូអភិវឌ្ឍន៍ វិនិយោគិន និងប្រតិបត្តិករ ដោយផ្តោតសំខាន់លើប្រធានបទចំនួន ៤ រួមមាន៖ i/-ការឆ្លុះបញ្ចាំងពីលទ្ធផលសេដ្ឋកិច្ច និងស្ថិរភាពនៃវិស័យហិរញ្ញវត្ថុ បញ្ហាប្រឈម និងឱកាស ii/-ការចែករំលែកអំពីវឌ្ឍនភាព និងការអនុវត្តល្អៗនៃយន្តការហិរញ្ញប្បទានសម្រាប់មីក្រូ SME ហិរញ្ញប្បទានបៃតង និងគំនិតផ្តួចផ្តើមអំពីវិស័យទឹកស្អាត និងអនាម័យ iii/-ការពង្រឹងភាពធន់នៃអាជីវកម្ម និងដំណោះស្រាយប្រកបដោយនវានុវត្តន៍ និង iv/-ពិនិត្យបញ្ហាប្រឈម និងកាលានុវត្តភាព ដើម្បីធ្វើការរួមគ្នាក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ប្រកបដោយនិរន្តរភាព និងទំនួលខុសត្រូវនៅកម្ពុជា។