ព័ត៌មាន
កិច្ចប្រជុំរវាងធនាគារជាតិនៃកម្ពុជា និងក្រសួងអប់រំយុវជននិងកីឡា លើកិច្ចសហប្រតិបត្តិការដើម្បីការបញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុទៅក្នុងកម្មវិធីសិក្សាចំណេះទូទៅ
១៩ ធ្នូ ២០២៣

ឯកឧត្តម យឹម លាត ទេសាភិបាលរងធនាគារជាតិនៃកម្ពុជាបានដឹកនាំកិច្ចប្រជុំរវាងធនាគារជាតិនៃកម្ពុជា ក្រសួងអប់រំយុវជននិងកីឡា នៅថ្ងៃអង្គារ ទី១៩ ខែធ្នូ ឆ្នាំ២០២៣  ក្នុងគោលបំណងពិភាក្សា ទិដ្ឋភាពបច្ចេកទេស ស្តីពីកិច្ចសហប្រតិបត្តិការដើម្បីការបញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុទៅក្នុងកម្មវិធីសិក្សាចំណេះទូទៅ និងត្រៀមរៀបចំចុះអនុស្សរណៈយោគយល់ថ្មី រវាងស្ថាប័នទាំងពីរលើការកិច្ចសហការបញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុទៅក្នុងកម្មវិធីសិក្សាចំណេះដឹងទូទៅ។