ព័ត៌មាន
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ ស្ដីពីការអភិវឌ្ឍប្រព័ន្ធវត្តិករសាស្រ្ត និងទីផ្សារហិរញ្ញវត្ថុបៃតងកម្ពុជា
១៩ ធ្នូ ២០២៣
១៩ ធ្នូ ២០២៣
ឯកឧត្តម យឹម លាត ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា និងលោក Asad Yaqud ប្រធានស្ថាប័នសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិប្រចាំកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ ស្ដីពីការអភិវឌ្ឍប្រព័ន្ធវត្តិករសាស្រ្ត និងទីផ្សារហិរញ្ញវត្ថុបៃតងកម្ពុជា នាព្រឹកថ្ងៃអង្គារ ទី១៩ ខែធ្នូ ឆ្នាំ២០២៣ នៅធនាគារជាតិនៃកម្ពុជា។ គោលបំណងនៃកិច្ចព្រមព្រៀងសហប្រតិបត្តិការនេះ គឺដើម្បីចូលរួមដោះស្រាយផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុនៅកម្ពុជា និងពន្លឿនការផ្លាស់ប្តូរសេដ្ឋកិច្ចកម្ពុជាទៅជាសេដ្ឋកិច្ចបៃតង។ កិច្ចសហប្រតិបត្តិការនេះនឹងជួយជំរុញការអភិវឌ្ឍប្រព័ន្ធវត្តិករសាស្រ្តហិរញ្ញវត្ថុបៃតងកម្ពុជា ពង្រឹងសមត្ថភាពស្ថាប័នហិរញ្ញវត្ថុ និងបង្កើតប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុអំណោយផលសម្រាប់គម្រោងវិនិយោគបៃតង សំដៅលើកកម្ពស់ដំណើរការអភិវឌ្ឍន៍ប្រកបដោយចីរភាព។