១៩ ធ្នូ ២០២៣
ធនាគារជាតិនៃកម្ពុជា សហការជាមួយធនាគារកណ្តាលកូរ៉េរៀបចំសិក្ខាសាលាបិទកម្មវិធី “ការទំនាក់ទំនងនិងផ្សព្វផ្សាយសាធារណៈរបស់ធនាគារកណ្តាល” ក្រោមកម្មវិធីភាពជាដៃគូនៃការចែករំលែកចំណេះដឹងរបស់ធនាគារកណ្តាលកូរ៉េ ឆ្នាំ២០២៣ (BOK-KPP) ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ នៅខេត្តសៀមរាប។
សិក្ខាសាលានេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ ឯកឧត្តម ស៊ុ សន្និសិទ្ធ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា និងឯកឧត្តម Heung Mo Lee អតីតទេសាភិបាលរង ធនាគារកណ្តាលកូរ៉េ និងជាទីប្រឹក្សាជាន់ខ្ពស់នៃកម្មវិធីភាពជាដៃគូនៃការចែករំលែកចំណេះដឹង ឆ្នាំ២០២៣។
លទ្ធផលនៃការស្រាវជ្រាវរួមគ្នារវាងក្រុមអ្នកស្រាវជ្រាវនៃធនាគារជាតិនៃកម្ពុជា និងសាកលវិទ្យាល័យ Hanyang ERICA បានបង្ហាញថា ការទំនាក់ទំនងនិងផ្សព្វផ្សាយសាធារណៈរបស់ធនាគារកណ្តាលដើរតួនាទីកាន់តែសំខាន់ ជាពិសេសក្នុងសម័យកាលដែលបច្ចេកវិទ្យាកាន់តែមានការរីកចម្រើន។