៣១ ឧសភា ២០២៤
ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានអញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថាក្នុងសិក្ខាសាលាគោលនយោបាយស្តីពី “ការធ្វើឱ្យប្រសើរឡើងដល់ដំណើរការនៃប្រព័ន្ធអេកូឥណទានសម្រាប់ស្ត្រីនៅកម្ពុជា” ដោយមានកិច្ចសហការរវាង Women World’s Banking និងក្រុមហ៊ុន ក្រេឌីតប្យ៉ួរ៉ូ (ខេមបូឌា) ខូ អិលធីឌី នាព្រឹកថ្ងៃសុក្រ ៩រោច ខែពិសាខ ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ នៅសណ្ឋាគារ រ៉ូសវូដ ដែលមានការចូលរួមពីមន្រ្តីជាន់ខ្ពស់របស់ក្រសួងពាក់ព័ន្ធ និងថ្នាក់ដឹកនាំជាន់ខ្ពស់របស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ សរុបប្រមាណ ៤៦ រូប។ សិក្ខាសាលាគោលនយោបាយនេះមានគោលបំណង ១. ស្វែងយល់ពីតួនាទីរបស់ក្រុមហ៊ុនចែករំលែកប្រព័ន្ធឥណទានក្នុងការបង្កើតប្រព័ន្ធអេកូឥណទានប្រកបដោយសមភាព និងការទទួលខុសត្រូវ ២. ស្វែងយល់បន្ថែមពីការពង្រឹងប្រព័ន្ធអេកូឥណទាននៅកម្ពុជា ៣. ជូនដំណឹងដល់ភាគីពាក់ព័ន្ធក្នុងការជួយរួមចំណែកយ៉ាងសកម្មក្នុងការបង្កើតប្រព័ន្ធអេកូឥណទានដែលកាន់តែមានតម្លាភាព។