ព័ត៌មាន
ឯកឧត្តម យឹម លាត ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា ចូលរួមជាអធិបតីក្នុងពិធីបើកការប្រកួតវគ្គជម្រុះជុំទី៣ កម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ២០២៤
០២ មិថុនា ២០២៤

ពិធីបើកការប្រកួតវគ្គជម្រុះជុំទី៣ កម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ២០២៤ រៀបចំដោយ នាយកដ្ឋានយុវជននៃអគ្គនាយកដ្ឋានយុវជន ក្រសួងអប់រំ យុវជន និងកីឡា ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា និងឯកឧត្តម យឹម លាត ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា នាព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ ។  
វគ្គទី១ គឺជាការប្រកួតរវាងក្រុមស្រប មកពីវិទ្យាល័យ ហ៊ុនសែន ត្រពាំងប្រាសាទ (ខេត្តឧត្តរមានជ័យ) និងក្រុមបដិសេធមកពី វិទ្យាល័យ ហ៊ុនសែន កំពង់ចាម សាលារៀនជំនាន់ថ្មី (ខេត្តកំពង់ចាម) ក្រោមប្រធានបទទី១៖ យុវជន និងមហាជន គឺជាកត្តាចម្បងក្នុងការជំរុញការប្រើប្រាស់ប្រាក់រៀលនៅកម្ពុជា។  
#វគគជម្រុះទី៣  #NYD2024  #ជជែកដេញដោលយុវជនថ្នាក់ជាតិ២០២៤ #ធនាគារជាតិនៃកម្ពុជា #បរាក់រៀល