១០ មិថុនា ២០២៤
ធនាគារជាតិនៃកម្ពុជា បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី "ប្រកាសស្តីពី ហានិភ័យទីផ្សារសម្រាប់អនុបាតភាពគ្រប់គ្រាន់នៃដើមទុនរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ" ក្រោមអធិបតីភាព លោក អែម កំណាន់ អគ្គនាយករងត្រួតពិនិត្យ នៅថ្ងៃចន្ទ-អង្គារ ទី១០-១១ ខែមិថុនា ឆ្នាំ២០២៤ នៅមណ្ឌលសិក្សាបច្ចេកទេសធនាគារ។
វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើង ដើម្បីផ្សព្វផ្សាយនិងពន្យល់លម្អិតអំពីខ្លឹមសារនៃប្រកាសថ្មីនេះ ដល់បុគ្គលិកគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទទួលប្រាក់បញ្ញើសរុបប្រមាណ ៤០០រូប សម្រាប់ត្រៀមខ្លួនអនុវត្តនាពេលខាងមុខ។
គួររំលេចថា ប្រកាសថ្មីនេះគឺជាផ្នែកមួយនៃក្របខ័ណ្ឌអនុបាតភាពគ្រប់គ្រាន់នៃដើមទុនថ្មីរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ។ ធនាគារជាតិនៃកម្ពុជានឹងរៀបចំវគ្គបណ្តុះបណ្តាលជាបន្តបន្ទាប់ទៀតដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុរៀងរាល់ពេលដែលមានប្រកាសថ្មី ដើម្បីពង្រឹងការអនុវត្តច្បាប់និងបទប្បញ្ញត្តិដែលត្រូវបានដាក់ចេញ៕