ព័ត៌មាន
លោកស្រី ម៉ក់ រស្មុី ប្រធាននាយកដ្ឋានគោលនយោបាយបទប្បញ្ញត្តិ និងវាយតម្លៃហានិភ័យ នៃធនាគារជាតិនៃកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញថ្លែងសុន្ទរកថាបើកពិធីសម្ពោធជាផ្លូវការកម្មវិធី “វិថីហិរញ្ញវត្ថុ រដូវកាលទី២”
២០ មិថុនា ២០២៤

លោកស្រី ម៉ក់ រស្មុី ប្រធាននាយកដ្ឋានគោលនយោបាយបទប្បញ្ញត្តិ និងវាយតម្លៃហានិភ័យ នៃធនាគារជាតិនៃកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញថ្លែងសុន្ទរកថាបើកពិធីសម្ពោធជាផ្លូវការកម្មវិធី “វិថីហិរញ្ញវត្ថុ រដូវកាលទី២” នៅអគារ KAMPUS រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤។ 
កម្មវិធីវិថីហិរញ្ញវត្ថុ រៀបចំឡើងក្រោមកិច្ចសហការរវាង សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក្រុមហ៊ុន អប្សរា មេឌា សឺវីស និងក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូអិលធីឌី ដោយមានការគាំទ្រពីធនាគារជាតិនៃកម្ពុជា ក្នុងគោលបំណងលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់សាធារណជនទូទៅឱ្យកាន់តែទូលំទូលាយ។