២៦ កក្កដា ២០២៤
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងថ្នាក់ដឹកនាំជាន់ខ្ពស់ បានអញ្ជើញចុះជួបសំណេះសំណាលការងារជាមួយមន្ត្រី-បុគ្គលិក សាខាធនាគារជាតិនៃកម្ពុជាខេត្តកំពត នារសៀលថ្ងៃសុក្រ ទី២៦ ខែកក្កដា ឆ្នាំ២០២៤។
ក្នុងជំនួបនេះ លោកជំទាវទេសាភិបាល បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងាររបស់មន្រ្តី-បុគ្គលិកទាំងអស់នាពេលកន្លងមក និងបានជំរុញលើកទឹកចិត្តឱ្យបង្កើនសកម្មភាពបញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុទៅដល់ប្រជាជនក្នុងមូលដ្ឋាន សំដៅចូលរួមលើកកម្ពស់ចំណេះដឹងនិងការប្រើប្រាស់សេវាហិរញ្ញវត្ថុឱ្យបានត្រឹមត្រូវ ចំគោលដៅ និងមានប្រសិទ្ធភាព។ បន្ថែមលើនេះ លោកជំទាវក៏បានជំរុញលើកទឹកចិត្តមន្រ្តី-បុគ្គលិកឱ្យពង្រឹងទំនាក់ទំនងល្អប្រសើរជាមួយមន្ទីរ-អង្គភាពពាក់ព័ន្ធ ដើម្បីបានជ្រាបពីដំណើរវិវត្តន៍ក្នុងមូលដ្ឋាន សម្រាប់ជាប្រយោជន៍ក្នុងការតាមដាន វិភាគ និងវាយតម្លៃស្ថានការឱ្យបានត្រឹមត្រូវនិងគ្រប់ជ្រុងជ្រោយ។