ព័ត៌មាន
ធនាគារជាតិនៃកម្ពុជា រៀបចំកម្មវិធីផ្សព្វផ្សាយស្តីពី «ប្រាក់រៀល ប្រព័ន្ធបាគង និងខេអេចឃ្យូអរ» នៅសាលាខេត្ត ស្វាយរៀង
២៧ កក្កដា ២០២៤
២៧ កក្កដា ២០២៤
ធនាគារជាតិនៃកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាសាធារណជន ដែលបានចូលរួមយ៉ាងច្រើនកុះករក្នុងកម្មវិធីផ្សព្វផ្សាយស្តីពី “ប្រាក់រៀល ប្រព័ន្ធបាគង និងខេអេចឃ្យូអរ” ដែលបានប្រព្រឹត្តិទៅនៅសាលាខេត្តស្វាយរៀង នៅថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២៤។
សូមថ្លែងអំណរគុណដល់គណៈអភិបាលខេត្តស្វាយរៀង និងភាគីពាក់ព័ន្ធទាំងអស់ដែលបានផ្តល់កិច្ចសហការប្រកបដោយប្រសិទ្ធភាពខ្ពស់ រហូតកម្មវិធីប្រព្រឹត្តិទៅដោយរលូន និងទទួលជោគជ័យ។
សូមអបអរសាទរជ័យលាភីក្នុងកម្មវិធីប្រកួតប្រជែងផលិតវីដេអូខ្លី និងកម្មវិធីប្រកួតប្រជែងធ្វើបទបង្ហាញ ហើយក៏សូមអរគុណបេក្ខជន-បេក្ខនារីដទៃទៀតដែលបានចូលរួមក្នុងកម្មវិធីប្រកួតប្រជែងនេះផងដែរ។ ក្នុងព្រឹត្តិការណ៍នេះ ប្រជាពលរដ្ឋបានយកក្រដាសប្រាក់រៀលចាស់ ទក់ និងរហែកប្តូរយកក្រដាសប្រាក់រៀលថ្មី និងប្តូរយកតាមគណនីបាគងយ៉ាងច្រើន។