ព័ត៌មាន
ធនាគារជាតិនៃកម្ពុជា រៀបចំកម្មវិធីផ្សព្វផ្សាយស្តីពី «ប្រាក់រៀល ប្រព័ន្ធបាគង និងខេអេចឃ្យូអរ» ​នៅសួនច្បារសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ខេត្តព្រៃវែង
៣០ កក្កដា ២០២៤

ធនាគារជាតិនៃកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាសាធារណជន ដែលបានចូលរួមយ៉ាងច្រើនកុះករក្នុងកម្មវិធីផ្សព្វផ្សាយស្តីពី “ប្រាក់រៀល ប្រព័ន្ធបាគង និងខេអេចឃ្យូអរ” ដែលបានប្រព្រឹត្តិទៅនៅសួនច្បារសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម
នៅថ្ងៃអង្គារ ទី៣០ ខែកក្កដា ឆ្នាំ២០២៤។

សូមថ្លែងអំណរគុណដល់គណៈអភិបាលខេត្តព្រៃវែង និងភាគីពាក់ព័ន្ធទាំងអស់ដែលបានផ្តល់កិច្ចសហការប្រកបដោយប្រសិទ្ធភាពខ្ពស់ រហូតកម្មវិធីប្រព្រឹត្តិទៅដោយរលូន និងទទួលជោគជ័យ។

សូមអបអរសាទរជ័យលាភីក្នុងកម្មវិធីប្រកួតប្រជែងផលិតវីដេអូខ្លី និងកម្មវិធីប្រកួតប្រជែងធ្វើបទបង្ហាញ ហើយក៏សូមអរគុណបេក្ខជន-បេក្ខនារីដទៃទៀតដែលបានចូលរួមក្នុងកម្មវិធីប្រកួតប្រជែងនេះផងដែរ។ ក្នុងព្រឹត្តិការណ៍នេះ ប្រជាពលរដ្ឋបានយកក្រដាសប្រាក់រៀលចាស់ ទក់ និងរហែកប្តូរយកក្រដាសប្រាក់រៀលថ្មី និងប្តូរយកតាមគណនីបាគងយ៉ាងច្រើន។

ធនាគារជាតិនៃកម្ពុជាបន្តធ្វើយុទ្ធនាការប្តូរក្រដាសប្រាក់រៀលចាស់ ទក់ រហែក នៅតាមបណ្តាខេត្តទូទាំងប្រទេស។