៣១ កក្កដា ២០២៤
ធនាគារជាតិនៃកម្ពុជាបានរៀបចំសិក្ខាសាលាស្តីពី “ការពង្រឹងគុណភាពស្ថិតិវិនិយោគផ្ទាល់បរទេស” នៅមណ្ឌលសិក្សាបច្ចេកទេសធនាគារ ក្រោមអធិបតីភាពរបស់ លោកបណ្ឌិត ឃូ វុឍ្ឍី អគ្គនាយកគោលនយោបាយនិងសហប្រតិបត្តិការអន្តរជាតិ តំណាងដ៏ខ្ពស់ខ្ពស់របស់ លោកជំទាវ ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ ដោយមានការចូលរួមពីមន្ត្រីជំនាញតំណាងបណ្តាក្រសួង-ស្ថាប័នរាជរដ្ឋាភិបាល និងស្ថាប័នអន្តរជាតិ ដែលជាប្រភព អ្នកចងក្រង និងអ្នកប្រើប្រាស់ទិន្នន័យ សរុបជាង ៥០រូប។
សិក្ខាសាលានេះត្រូវបានរៀបចំក្នុងបំណងលើកកម្ពស់ការយល់ដឹងពីទស្សនាទាន វិធីសាស្ត្រចងក្រង និងបញ្ហាប្រឈមលើការចងក្រងស្ថិតិវិនិយោគផ្ទាល់បរទេស ព្រមទាំងជាវេទិការពិភាក្សាពីលទ្ធភាពក្នុងការចែករំលែកព័ត៌មានទិន្នន័យពីក្រសួង-ស្ថាប័នពាក់ព័ន្ធ និងយន្តការបន្តដើម្បីពង្រឹងគុណភាព និងវិសាលភាពគ្របដណ្ដបស្ថិតិនេះ។